ចំនួនមនុស្សស្ល-ា.ប់ និង បាត់ខ្លួននៅតែបន្តកើនឡើងក្នុងការបាក់ស្រុតដីនៅ វេណេស៊ុយអេឡា
ខណៈដែលផ្ទះសម្បែងត្រូវបានជនលិច ខូចខាត ចំនួនមនុស្សស្លាប់បានកើនឡើងដល់ទៅ ៣៦ នាក់ និង ៥៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីគ្រោះរអិលបាក់ស្រុតដីបានលេបត្របាក់ផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Las Tejerías នៃប្រទេសវេណេស៊ុយអេឡា។ បុគ្គលិកសង្គ្រោះបន្ទាន់ប្រហែល ១០០០ នាក់កំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ។
អនុប្រធានាធិបតី Delcy Rodríguez បាននិយាយថា «យើងកំពុងព្យាយាមជួយសង្គ្រោះអ្នកណាក៏ដោយដែលយើងអាចធ្វើបាន និង កំពុងសម្តែងការរំលែកទុក្ខរបស់យើងចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់»។ ប្រធានាធិបតីលោក Nicolás Maduro បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានក្មេងតូចចំនួនពីរនាក់ ដោយរបាយការណ៍មុននេះបាននិយាយថាមនុស្សចំនួន ២៥ នាក់ត្រូវបានសម្លាប់ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង យុត្តិធម៌ លោក Remigio Ceballos បានប្រាប់អ្នកយកព័ត៌មានថាចំនួនបានកើនឡើងដល់រហូតដល់ ៣៦ នាក់។ ភ្លៀងធ្លាក់ខ្លាំងបានដែលបណ្តាលឱ្យទន្លេ El Pato បាក់ច្រាំង ដែលទឹកជំនន់បានបោកបក់បំផ្លាញដើមឈើ រថយន្ត ផ្ទះសម្បែង និង ហាងទំនិញក្នុងទីក្រុង ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រនៅភាគនិរតីនៃរដ្ឋធានីការ៉ាកាស។
នៅលើជញ្ជាំងផ្ទះមានមន្សល់ទុកនូវភក់ក្រាស់ៗដែលបង្ហាញពីកម្រិតនៃទឹកជន់លិច យោងតាមសារព័ត៌មាន មានបុរសម្នាក់បានប្រាប់ AFP ថា គាត់បានរួចជីវិតដោយការតោងអង់តែនរយៈពេល ៤០ នាទី ខណៈផ្ទះរបស់គាត់ និង អ្នកផ្សេងទៀតត្រូវបានទឹកហូរគួចទៅ។ បុរសវ័យ ៦៥ ឆ្នាំរូបនេះបាននិយាយថា៖ «ទឹកទន្លេបានហូរច្រោះឡើងខ្លាំង ហើយខ្ញុំមិនអាចរកអ្វីធ្វើបានក្រៅពីឡើងលើដំបូល ដើម្បីចាប់តោងអង់តែន»។
យោងតាមទីភ្នាក់ងារព័ត៌មាន Efe បាននិយាយថា ការផ្គត់ផ្គង់អគ្គិសនីដល់ទីប្រជុំជនត្រូវបានកាត់ផ្តាច់ ដោយទុកឱ្យវាស្ថិតក្នុងភាពងងឹត ចំណែកឯអ្នកស្រុកដើរជីកដីភក់ដោយដៃផ្ទាល់ដើម្បីស្វែងរកអ្នកដែលនៅរស់។ ពួកគេបានប្រើសត្វឆ្កែ smiffer ដើម្បីចូលរួមស្វែងរកជាមួយ និង ក្រុមស្វែងរកឯកទេស។
ដោយឡែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Remigio Ceballos បាននិយាយថា ការបាក់ដីនេះគឺបណ្តាលមកពីព្យុះសង្ឃរាឈ្មោះ Julia ដែលបានឆ្លងកាត់ភាគខាងជើងនៃប្រទេសវេណេស៊ុយអេឡា៕
ប្រភព៖ BBC