សូមជ្រាប! នៅបន្ទាយមានជ័យ ប្រកាសលើកថ្ងៃប្រណាំងទូក ដោយសារស្ថានភាពទឹកជំនន់បន្តជន់លិច
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកាលបរិច្ឆេទនៃការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ។
ខាងរដ្ឋបាលខេត្ត បានបញ្ជាក់បែបនេះថា ដោយសារស្ថានភាពទឹកជំនន់នៅបន្តការជន់លិចនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសទីតាំងប្រារព្ធពិធីនៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចលើកកាលបរិច្ឆេទការរៀបចំពិធីប្រណាំងទូក ថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ឆ្នាំ ២០២២ វិញ។
ទន្ទឹមនឹងនេះ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន ជួយឧបត្ថម្ភគាំទ្រផ្ដល់អំណោយ ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធីដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖