គូពីបុព្វេ! ខាងប្រុស ១៩ ឆ្នាំ លង់ស្រឡាញ់ខាងស្រី ៥៦ ឆ្នាំ មានប្រវត្តិស្នេហ៍ដ៏ជក់ចិត្ត កំពុងល្បីខ្លាំង
ថ្មីៗនេះ រឿងរ៉ាវរបស់គូស្នេហ៍មួយគូ កំពុងតែធ្វើឱ្យការភ្ញាក់ផ្អើលសរសើរពេញបណ្តាញសង្គម ដោយគូស្នេហ៍គូនេះ មានអាយុឃ្លាតគ្នារហូតដល់ទៅជាង ៣៧ ឆ្នាំ ប៉ុន្តែអាចកាន់ដៃគ្នាបានយ៉ាងផ្អែមល្ហែមមិនចាញ់គូស្នេហ៍ទូទៅនោះទេ។
ក្នុងនោះ ខាងស្រី មានឈ្មោះថា យាយ Chanla មានអាយុ ៥៦ ឆ្នាំទៅហើយ ចំណែកខាងប្រុសវិញមានឈ្មោះថា Tang អាយុទើបតែ ១៩ ឆ្នាំ ជាជនជាតិថៃទាំងពីរនាក់។ ហើយឃ្លីបវីដេអូរបស់អ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅតាម Tiktok តែងតែត្រូវបានមហាជននាំគ្នា ចុចចូលមើលមិនតិចជាងលាន View ឡើយ។
យ៉ាងណាមិញ គូស្នេហ៍នេះ បាននិយាយរៀបរាប់ឱ្យដឹងថា ការផ្តើមស្នេហ៍របស់ខ្លួនទាំងពីរ គឺចាប់ផ្តើមមកពីការរកត្រីជាមួយគ្នា។ ពួកគេ បានជួបគ្នានៅកន្លែងរកត្រីជាញឹកញាប់ រួចក៏បានចាប់ផ្តើមផ្តោះផ្តងសារសងគ្នា យូរៗទៅក៏ក្លាយទៅជាចំណងស្នេហ៍ បែបនេះតែម្តង។
ដោយឡែក បើទោះជាមានវ័យឃ្លាតគ្នាច្រើនយ៉ាងណាក្តី ប៉ុន្តែមើលទៅគូស្នេហ៍នេះ ហាក់មិនមានឧបសគ្គអី្វនោះទេ ពោលគឺផ្អែមល្ហែមខ្លាំង គួរឱ្យច្រណែនតែម្តង។ ចំណែក មហាជនក៏នាំគ្នាសរសើរ និង ជូនពរឱ្យពួកគេកាន់ដៃគ្នាទៅមុខឱ្យបានយូរផងដែរ៕