![ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គន្លងខាងស្ដាំបំផុត មិនមែនជាគន្លងសម្រាប់បើកបញ្រ្ចាស់ទេ](https://www.popular.com.kh/wp-content/uploads/2022/10/Untitled-1-5.jpg)
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គន្លងខាងស្ដាំបំផុត មិនមែនជាគន្លងសម្រាប់បើកបញ្រ្ចាស់ទេ
នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នេះបានធ្វើការបង្ហោះវីដេអូអមជាមួយនឹងសេចក្ដីណែនាំលើហ្វ៊េសប៊ុកផេករបស់ខ្លួនដើម្បីណែនាំដល់អ្នកបើកបរថា ផ្លូវល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ មានគន្លង បី សំខាន់គឺ៖
គន្លងខាងឆ្វេង គឺជាគន្លងសម្រាប់ជែង
គន្លងកណ្ដាល គឺជាគន្លងសម្រាប់ចរាចរណ៍ធម្មតា
ដោយឡែក ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរអាចប្រើប្រាស់គន្លងទាំង ២ ខាងលើបាន តែរថយន្តធុនធ្ងន់ត្រូវរក្សាគន្លងកណ្ដាលដដែល។
លើកលែងតែចំពោះ គន្លងខាងស្ដាំបំផុត ដែលជាគន្លងសម្រាប់ឈប់បន្ទាន់ ដោយមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ទូទៅបានទេ និង មិនមែនជាគន្លងសម្រាប់បើកបរបញ្រ្ចាស់ទិសទេ៕
សូមទស្សនាវីដេអូខាងក្រោម៖