អង្គការ UNICEF Cambodia អំពាវនាវឱ្យសាធារណជនឈប់ចែករំលែក ឬ ផ្ញើរូបភាពពីហេតុការណ៍លិ-ចទូកលើបណ្ដាញសង្គមទៀត
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ ហ្វ៊េសប៊ុកផេកផ្លូវការរបស់ អង្គការ UNICEF Cambodia បានធ្វើការបង្ហោះសារបង្ហាញអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិតកុមារនៅក្នុងហេតុការណ៍លិចទូកចម្លងនៅក្នុងឃុំកំពង់ភ្នំ ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នេះ។
UNICEF Cambodia ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗជាទីស្រឡាញ់ និង គ្រួសារដែលមានកូនៗកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍នេះ ដោយសង្ឃឹមថាកុមារដែលបាត់ខ្លួនអាចនឹងត្រូវបានរកឃើញឆាប់ៗ។
ដោយឡែក UNICEF Cambodia ក៏បានសូមអំពាវនាវដល់សាធារណជន មេត្តាកុំបន្តចែករំលែក ឬផ្ញើរូបភាព ឬវីដេអូ ដែលបង្ហាញហេតុការណ៍ដ៏អកុសលនេះលើបណ្ដាញសង្គម ពីព្រោះទង្វើទាំងនោះ នឹងបង្កផលប៉ះពាល់អវិជ្ជមានទៅលើកុមារ គ្រួសារជនរងគ្រោះ និង មនុស្សជាទីស្រឡាញ់របស់ពួកគេ៕