យន្តហោះមួយគ្រឿងបកក្បាលចុះចតវិញភ្លាម ក្រោយហោះបុកសត្វស្លាប ឆាបឆេះគ្រឿងម៉ាស៊ីន
យន្តហោះដឹកអ្នកដំណើរ United Airlines មួយគ្រឿង បានហោះបុកសត្វស្លាបមួយក្បាល ក្រោយហោះចេញមិនទាន់បានប៉ុន្មាន បណ្ដាលឱ្យគ្រឿងម៉ាស៊ីនឆាបឆេះឡើង បង្ខំឱ្យយន្តហោះត្រូវបកក្បាលមកចុះចតវិញភ្លាមៗ។
បើតាមអ្នកនាំពាក្យរបស់ US Federal Aviation Administration (FAA) បានឱ្យដឹងថា ជើងហោះហើរ United Airlines លេខ 1930 បានចាកចេញពីព្រលានយន្តហោះ O’Hare International Airport នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ (វេលាក្នុងតំបន់) ហើយក៏បានប្រទះនឹងគ្រោះថ្នាក់បុកជាមួយនឹងសត្វស្លាបភ្លាម ក្រោយទើបតែហោះចេញទៅនោះ។
ជាសំណាងល្អ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមួយ បានចុះចតវិញដោយសុវត្ថិភាព ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតណា បញ្ជាក់ពីការខូចខាតគ្រឿងម៉ាស៊ីននោះឡើយ៕