សូមជ្រាប! នៅតាខ្មៅ ប្រកាសលើកពេលប្រណាំងទូក ១ សប្ដាហ៍ ដោយសារទឹកទន្លេមានកម្ពស់ខ្ពស់
រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំពោះមូលហេតុនសការលើកពេលនេះ រដ្ឋបាលខេត្តបានបញ្ជាក់ថា គឺដោយសារតែកម្ពស់ទឹកទន្លេបាសាក់នៅមានកម្ពស់ខ្ពស់ (កម្ពស់ ៧,៥៤ម៉ែត្រ) ស្ថិតក្នុងកម្រិតគួរប្រុងប្រយ័ត្ន និងយោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា ទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឱ្យប្រព័ន្ធសម្ពាធទាប អូសបន្លាយកាត់លើចុងខាងត្បូងដីសណ្ដទន្លេមេគង្គ។
ដូច្នេះហើយ ផ្អែកតាមស្ថានភាពនេះ ដើម្បីធានារក្សាបាននូវសុវត្ថិភាពជូនកីឡាករ កីឡាការិនី ចំណុះទូក និង ផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ គណៈកម្មការរៀបចំពិធី ប្រណាំងទូក សូមធ្វើការលើកពេលនៃការរៀបចំពិធីប្រណាំងទូកពីថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ ២០២២ ទៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ ២០២២ នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរក្សាទុកនូវកម្មវិធីកំសាន្តសប្បាយនានានៅដដែល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖