អត់លុយរៀបការ បែកគំនិតទៅលួចលុយក្នុងទូរបរិច្ចាគលុយកន្លែងទីសក្ការៈ ទីបំផុតប៉ូលិស ចុះចាប់ដល់រោងការ កូនក្រមុំយំគគ្រូក
កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាភ្ញាក់ផ្អើលសម្រាប់ពិធីរៀបមង្គលការមួយមែនទែន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក្រោយប៉ូលិសចុះទៅចាប់ឃាត់ខ្លួនកូនកំលោះកណ្តាលពិធី ព្រោះគេបានទៅលួចលុយក្នុងទូរបរិច្ចាគ ដើម្បីយកមកចាត់ចែងពិធី។
ក្នុងនោះ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ប៉ូលិសបានឱ្យដឹងថា មានអ្នកមករាយការណ៍ពីការបាត់លុយពីទូរបរិច្ចាគនៅកន្លែងគោរពសក្ការៈស័ក្តិសិទ្ធិមួយកន្លែង ដែលមានទឹកប្រាក់ប្រហែល ៥ ០០០ ទៅ ៦ ០០០ ពាន់បាត។
ក្រោយពីការស៊ើបអង្កេតកាមេរ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុ ខាងប៉ូលិសក៏បានចាប់បានមុខសញ្ញាចោរលួចបាន ដោយបុរសជាចោរត្រូវបានគេដឹងថា ជាជនជាតិមីយ៉ាន់ម៉ា រស់នៅក្នុងខេត្តឈៀងម៉ៃនេះផ្ទាល់។
បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់ គេក៏បានចុះទៅចាប់ជនសង្ស័យរូបនេះបាន នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ពោលគឺនៅក្នុងពិធីរៀបការរបស់គេផ្ទាល់ ដែលធ្វើឱ្យកូនក្រមុំស្រក់ទឹកភ្នែកមិនចេញនោះទេ។ ក្នុងនោះ ប៉ូលិសរឹបអូសបានម៉ូតូមួយគ្រឿង ព្រមទាំងលុយសុទ្ធប្រហែលជា ៣ ០០០ បាតផងដែរ ហើយបុរសរូបនេះត្រូវជាប់ចោទពីរករណីគឺ ការឆ្លងដែនខុសច្បាប់ ព្រមទាំងការលួចទ្រព្យសម្បត្តិ។
ដោយឡែក សម្រាប់ចម្លើយសារភាពរបស់ជនរងគ្រោះវិញ បានឱ្យដឹងថា តាមពិតខ្លួនគឺជាអតីតទាហានរបស់មីយ៉ាន់ម៉ា ហើយក៏បានចូលមកធ្វើការនៅប្រទេសថៃ រួចក៏បានស្រឡាញ់គ្នាជាមួយនារីជាជនជាតិមីយ៉ាន់ម៉ាដូចគ្នា។ ខ្លួនចង់រៀបការ តែដោយសារតែខ្វះខាតលុយ ទើបនឹកឃើញទៅលួចលុយពីក្នុងទូរបរិច្ចាគពីកន្លែងស័ក្តិសិទ្ធិល្បី មកសុំសង្សាររៀបការ តែក៏ភ្លាត់ស្នៀត ត្រូវប៉ូលិសក្របួចបានបែបនេះ៕