ចេញហើយ! នេះជា គម្រោងស្ថាបនា ឆ្នេរនៅខេត្តកំពត ប្រវែង ២ ពាន់ម៉ែត្រ
តាមរយៈគណនី អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ថ្មីៗនេះ បានបង្ហាញនូវរូបភាព គម្រោងស្ថាបនាឆ្នេរព្រែកកំពង់បាយ (ព្រែកកំពត) ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលមានប្រវែងប្រមាណ ២.០០០ ម៉ែត្រ។
តាមរយៈគម្រោងខាងលើ ជាសមិទ្ធផលថ្មីមួយក្រោមការដឹកនាំ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។
សូមរំឭកផងដែរថា តាមរយៈរដ្ឋបាលខេត្តកំពត នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជម្រាបឱ្យបានដឹងអំពីគម្រោងរបស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកម្សាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ដែលការរៀបចំនេះ ឯកឧត្តមបានបញ្ជាក់ទីតាំងឱ្យបានដឹងថា គឺស្ថិតនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយ ចំនួន ២ កន្លែង ដែលមានដូចជា៖
– គម្រោងទី ១ ៖ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀក រហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង ២០០០ ម៉ែត្រ
– គម្រោងទី ២ ៖ ពីចន្លោះស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មី ប្រវែងប្រមាណ ៥០០ ម៉ែត្រ៕
រូបភាព ៖ បេះដូងកំពត