ខានឃើញបែបនេះយូរហើយ! ព្រឹកនេះ ភ្ញៀវទេសចរយ៉ាងច្រើនត្រៀបត្រា នាំគ្នាទៅមើលថ្ងៃរះនៅអង្គរវត្ត
នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តយ៉ាងច្រើនត្រៀបត្រា ជាសញ្ញាណដ៏ល្អមួយដែលបញ្ចាក់ពីកំណើនភ្ញៀវទេសចរនៅកម្ពុជា ក្រោយស្ថានការកូវីដ-១៩ បានធូរស្រាលខ្លាំង។
ចំពោះរឿងនេះ តាមរយៈមគ្គុទេសជំនាញមួយរូបនៅខេត្តសៀមរាប មានគណនីឈ្មោះ Yous Sopanha បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរជាច្រើន បានទៅទស្សនាថ្ងៃរះ នាប្រាសាទអង្គរវត្ត ព្រមទាំងបានបញ្ជាក់ឱ្យដឹងថា ៖ ថ្ងៃនេះមានទេសចរណ៍ច្រើនគួរសម ដែលខានឃើញបែបនេះយូរហើយ។ សង្ឃឹមចំនួនទេសចរណ៍បរទេស នឹងបន្តកើនឡើងទៀត»។
គួរឱ្យដឹងផងដែរថា នៅកម្ពុជា ក្រោយស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ គេសង្កេតឃើញភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅតាមបណ្ដាខេត្ត មានកំណើនច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះខេត្តដែលគេពេញនិយមទៅលេងច្រើន មានដូចជា ខេត្តព្រះសីហនុ សៀមរាប ពោធិ៍សាត់ កំពត បាត់ដំបង ជាដើម៕
ប្រភពរូប ៖ Yous Sopanha