ចែកគ្នាដឹង! ពីថ្ងៃស្អែកតទៅ ផ្លូវល្បឿនលឿនចាប់ផ្ដើមគិតថ្លៃសេវាហើយ ឯតម្លៃគឺទូទាត់តាមមធ្យោបាយធ្វើដំណើរ
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្មីៗនេះ បានជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកដំណើរការដោយគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៧:០០នាទីព្រឹក ខាងមុខនេះតទៅ។
ទន្ទឹមនោះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានបញ្ចាក់ឱ្យបានដឹងថា សេវាធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវគណនាតាមរយៈចម្ងាយជាក់ស្តែងនៃការបើកបរ និង តាមប្រភេទយានយន្ត ដែលក្រុមហ៊ុននឹងបញ្ចុះតម្លៃសេវាធ្វើដំណើរ ២០% ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
ខាងក្រោមនេះ ជាតារាងតម្លៃទូទាត់លើមធ្យោបាយធ្វើដំណើរ តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ៖
ប្រភព ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ