Nas Daily ត្រូវបានគេស្គាល់ថា ជា Channel បង្កើតមាតិកាដ៏ល្បីល្បាញ និងពេញនិយម ដែលមានអ្នកគាំទ្រ ស្ទើរគ្រប់ប្រទេស និង មានក្រុមការងារធ្វើដំណើរស្ទើរជុំវិញពិភពលោក ដើម្បីបង្កើតវីដេអូខ្លីៗ អំពីបុគ្គលដែលមានសមត្ថភាព លក្ខណៈពិសេស និងមានស្នាដៃខុសប្លែកពីគេ យកមកបង្ហាញឱ្យអ្នកទស្សនាបានឃើញ តាមរយៈបេសកកម្មរបស់ពួកគេ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពី NasAcademy.com លោក Nuseir Yassin ស្ថាបនិក Nas Daily រកចំណូលបានពី ៤០០,០០០ ដុល្លារ ទៅ ៥០០,០០០ ដុល្លារជារៀងរាល់ខែ។ ក្នុងនោះប្រហែល $១០០,០០០ នៃតួលេខនេះ គឺបានមកពីចំណូលផ្សាយពាណិជ្ជកម្មនៅលើ YouTube និង Facebook ខណៈ Nas Studios គិតថ្លៃពី ១០,០០០ ទៅ ៧០,០០០ ដុល្លារក្នុងមួយគម្រោងផលិតវីដេអូ។
ទន្ទឹមនឹងនោះ ប្រភពចំណូលដ៏ធំបំផុតរបស់លោក គឺកិច្ចព្រមព្រៀងម៉ាកយីហោ (Brand) និងការនិយាយរបស់លោក ដែលរកចំណូលបានប្រហែល ២០០,០០០ ដុល្លារក្នុងមួយខែ ស្របពេលដែលលោកបញ្ជាក់ឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់លោកគឺមាន ៥ លានដុល្លារ៕