ផ្ទុះការចាប់អារម្មណ៍ ព្រះអង្គម្ចាស់ Abdul Mateen បង្ហាញព្រះកាយនៅកម្ពុជាអមព្រះរាជដំណើរបិតា ក្នុងកិច្ចប្រជុំអាស៊ាន
ខណៈនេះ ប្រទេសកម្ពុជាបាន និង កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយប៉ុន្មានថ្ងៃកន្លងមកនេះមហាជនកម្ពុជាបានសង្កេតឃើញមានខណៈប្រតិភូតាមបណ្តាប្រទេសជាសមាជិកជាច្រើនបានធ្វើដំណើរ និង យាងដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះដែរមហាជនកម្ពុជាក៏បានឃើញការយាងមកដល់នៃដំណើររបស់ស្តេចព្រុយណេ ដោយមានព្រះអង្គម្ចាស់ Abdul Mateen ដែលជាព្រះរាជបុត្រាយាងអមព្រះរាជដំណើរព្រះបិតាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះផងដែរ។
វត្តមានព្រះអង្គម្ចាស់ Abdul Mateen នៅលើទឹកដីកម្ពុជាលើកនេះ បានធ្វើឱ្យមហាជនខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកន្លងមកព្រះអង្គត្រូវបានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយញឹកញាប់ណាស់ពីព្រះភក្រ្តដ៏ស្រស់សង្ហារបស់ព្រះអង្គ ក៏ដូចជាស្នាមព្រះហត្ថ ចំណេះដឹងខ្ពង់ខ្ពស់លើសគេរបស់ទ្រង់។
យ៉ាងណាមិញ នៅថ្ងៃនេះដើម្បីផ្សារភ្ជាប់ជាមួយព្រះរាជដំណើរនេះ «ប្រជាប្រិយ» នឹងលើកយកពីរឿវរ៉ាវឯកជនផ្ទាល់របស់ព្រះអង្គម្ចាស់ Abdul Mateen ចំនួន ៥ ចំណុចមកបង្ហាញ ដែលប្រហែលជាប្រិយមិត្តមិននៅទាន់ជ្រាបនៅឡើយទេ។ រឿងរ៉ាវទាំងនោះមានដូចជា ៖
១. ទ្រង់ហៅខ្លួនឯងថា «បិតារបស់សត្វខ្លា» ដោយទ្រង់ជាម្ចាស់របស់កូនខ្លាសមួយក្បាល ហើយទ្រង់ក៏តែងតែថតរូបស្និទ្ធស្នាលជាមួយវាបង្ហោះលើ IG ជារឿយៗផងដែរ ។
២. ព្រះអង្គ Abdul បានហ្វឹកហាត់ធ្វើជាអ្នកបើកបរយន្តហោះនៅប្រទេសអង់គ្លេស ដោយយន្តហោះនោះគឺជារបស់ព្រះបិតាទ្រង់ ហេតុដូច្នេះទ្រង់មានពេលវេលាច្រើនដើម្បីអនុវត្ត ។
៣. ក្រៅពីជាព្រះរាជបុត្រា ព្រះអង្គគឺជាទាហានមួយព្រះអង្គ ដែលធ្វើការហ្វឹកហាត់ដូចជាទាហានដទៃទៀត ហើយក្នុងឯកសណ្ឋានទាហាន ព្រះអង្គពិតជាសង្ហាខ្លាំងណាស់ ។
៤. ទ្រង់ជាបុរសមានបេះដូងសាមញ្ញបំផុត ព្រោះក្រៅពីការបំពេញតួនាទី ទ្រង់ចេញទៅខាងក្រៅជាមួយមិត្តភក្ដិ ទៅមើលកុនដូចប្រជារាស្រ្តសាមញ្ញ ។
៥. ព្រះអង្គម្ចាស់ Abdul Mateen ស្រឡាញ់កីឡាខ្លាំងណាស់ ហើយកាលពីនៅតូចៗ កីឡាករបាល់ទាត់ David Beckham គឺជា Idol ទ្រង់ ។ លើសពីនេះ ទ្រង់ចូលចិត្តលេងកីឡាដូចជា វាយកូនហ្គោល ជិះស្គី កីឡាប្រដាល់ និង កីឡាផ្សេងៗជាច្រើនទៀត ៕
ប្រភព៖ scmp