ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា នាឱកាសថ្ងៃឈប់រយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី ៧-៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ២,៥៧៨,៨៣៨ នាក់ ក្នុងនោះភ្ញៀវជាតិ ២,៥៤៥,១៦១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៦៧៧ នាក់។
ក្នុងនោះ ស្ថិតិប្រចាំថ្ងៃ រួមមាន៖
– ថ្ងៃទី ១ ទទួលបានភ្ញៀវសរុប ៧៥៦,១៩០ នាក់។
– ថ្ងៃទី ២ ទទួលបានភ្ញៀវសរុប ១,០៦៦,១១៣ នាក់។
– ថ្ងៃទី ៣ ទទួលបានភ្ញៀវសរុប ៧៥៦,៥៣៥ នាក់។
ទន្ទឹមនោះ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៣ ថ្ងៃនេះ រួមមាន៖
១. ខេត្តកំពត ៥៨៨,៥០៦ នាក់
២. ខេត្តព្រះសីហនុ ៤៩៤,៩១៩ នាក់
៣. ខេត្តសៀមរាប ៣០៩,៥០៣ នាក់
៤. ខេត្តត្បូងឃ្មុំ ២៣៣,៩៩៥ នាក់
៥. ខេត្តកំពង់ស្ពឺ ២៣៣,១៥៧ នាក់
៦. រាជធានីភ្នំពេញ ១៦៦,០៨៦ នាក់
៧. ខេត្តបាត់ដំបង ៩៨,៦៥៥ នាក់
៨. ខេត្តកែប ៩១,៣០៤ នាក់៕