តិចច្រឡំបរិភោគ ឬ ប៉ះវា! នេះជារុក្ខជាតិ ៧ ប្រភេទ គ្រោះថ្នាក់ជាងគេបំផុតក្នុងលោក
រុក្ខជាតិទាំងអស់នោះ អាចមើលទៅគ្មានគ្រោះថ្នាក់គ្រប់គ្រាន់ទេ ប៉ុន្តែវាផ្ទុកសារធាតុពុលដ៏សាហាវបំផុតចាប់តាំងពីព្រឹត្តិការណ៍នៃការស្លាប់របស់សូក្រាត ដោយថ្នាំពុលឈ្មោះ Hemlock ។ ខាងក្រោមនេះ គឺជារុក្ខជាតិដ៏ល្បីបំផុតចំនួន ៧ ដែលត្រូវបានគេកំណត់ថាវាមានសារធាតុពុលបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ៖
១. រុក្ខជាតិ Tobacco (Nicotiana tabacum)
គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ ជាពិសេសស្លឹករបស់វា មានផ្ទុកនូវសារធាតុពុល អាល់កាឡូអ៊ីត នីកូទីន និង អាណាបាស៊ីន ហើយអាចបណ្តាលឱ្យស្លាប់ ប្រសិនបើបរិភោគវា។
២. ផ្កា Oleander (Nerium oleander)
អូលែនឌឺ (Oleander) គឺជារុក្ខជាតិដ៏ស្រស់ស្អាតដែលត្រូវបានគេស្គាល់ដោយសារផ្កាវាស្អាតទាក់ទាញ។ ជាទូទៅត្រូវបានដាំជារបងការពារ និង លម្អក៏ដោយ តែផ្នែកទាំងអស់នៃរុក្ខជាតិ oleander គឺមានគ្រោះថ្នាក់ និង មានផ្ទុក glycosides។ ប្រសិនបើបរិភោគ គឺអាចបណ្តាលឱ្យក្អួត រាគ ជីពចរដើរខុសប្រក្រតី ប្រកាច់ សន្លប់ និង ស្លាប់។ តែជាសំណាងល្អ ការស្លាប់ដោយសារការពុលរបស់រុក្ខជាតិ oleander គឺកម្រណាស់។
៣. Rosary Pea (Abrus precatorius)
ត្រូវបានគេហៅម្យ៉ាងទៀតថា jequirity beans មានផ្ទុកសារធាតុ abrin ។ Rosary peas មានដើមកំណើតនៅតំបន់ត្រូពិចហើយត្រូវបានគេប្រើជាញឹកញាប់នៅក្នុងគ្រឿងអលង្ការ ខណៈពេលដែលត្រឹមតែ ៣ មីក្រូក្រាមនៃសារធាតុ abrin អាចសម្លាប់មនុស្សពេញវ័យ ហើយវាត្រូវបានគេនិយាយថាអ្នកផលិតគ្រឿងអលង្ការជាច្រើនបានធ្លាក់ខ្លួនឈឺ ឬ ស្លាប់បន្ទាប់ពី ម្រាមដៃរបស់ពួកគេ បានប៉ះគ្រាប់នោះដោយចៃដន្យនៅពេលធ្វើការ។
៤. Castor Bean (Ricinus communis)
រុក្ខជាតិនេះ មានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលវាមានផ្ទុកសារធាតុ ricin ពីធម្មជាតិ ហើយអាចឱ្យមនុស្សស្លាប់ក្នុងបរិមាណតិចតួច។ វាត្រូវការតែមួយគ្រាប់ ឬពីរគ្រាប់ប៉ុណ្ណោះដើម្បីសម្លាប់កុមារ និង ប្រាំបីគ្រាប់ដើម្បីសម្លាប់មនុស្សពេញវ័យ។ Ricin អាចបណ្តាលឱ្យក្អួតធ្ងន់ធ្ងរ រាគ ប្រកាច់ និង សូម្បីតែស្លាប់ហើយថ្នាំពុលនេះត្រូវបានគេប្រើប្រាស់ក្នុងឆ្នាំ ១៩៧៨ ដើម្បីធ្វើឃាតលោក Georgi Markov ជាអ្នកកាសែតដែលនិយាយប្រឆាំងនឹងរដ្ឋាភិបាលប៊ុលហ្គារី។
៥. White Snakeroot (Ageratina altissima)
ដើម White Snakeroot គឺជាឱសថនៅអាមេរិកខាងជើងដែលមានផ្កាពណ៌សតូចៗ ហើយវាមានជាតិពុល ដែលគេស្គាល់ថាជា trematol ។
៦. រុក្ខជាតិ Deadly Nightshade (Atropa belladonna)
វាគឺមានភាពផ្អែមលក្ខណៈផ្លែបឺរី ដែលអាចទាក់ទាញដល់កុមារ និង មនុស្សពេញវ័យដោយមិនដឹងខ្លួន ឱ្យបរិភោគរុក្ខជាតិដ៍សាហាវនេះ តែ Nightshade មានផ្ទុកសារធាតុ atropine និង scopolamine នៅក្នុងដើម ស្លឹក ផ្លែ និង ឫសរបស់វា ហើយបណ្តាលឱ្យពិការសាច់ដុំ រួមទាំងបេះដូងផងដែរ សូម្បីតែការប៉ះស្លឹកវា ក៏អាចបណ្តាលឱ្យរលាកស្បែកផងដែរ។
៧. ដើម Water Hemlock (Cicuta maculata)
Hemlock គឺជារុក្ខជាតិដែលត្រូវគេរកឃើញថាបានសម្លាប់អ្នកប្រាជ្ញដ៏ល្បីល្បាញ គឺលោក សូក្រាត ហើយរុក្ខជាតិនេះ ត្រូវបានចាត់ទុកថាជា «រុក្ខជាតិពុលយ៉ាងឃោរឃៅបំផុតនៅអាមេរិកខាងជើង»។ Water hemlock អាចបណ្ដាលឱ្យមានរោគសញ្ញា ដូចជាការឈឺចាប់ រមួលពោះ ក្អួតចង្អោរ និង ស្លាប់យ៉ាងឆាប់រហ័ស។
ប្រភព៖ Britannica