សូមជ្រាប! ក្រសួង បើកឱ្យភ្ញៀវទេសចរ ចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ចាប់ពីដើមខែក្រោយ
ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ក្រសួងព្រះបរមរាជវាំងបានជូនដំណឹង ស្ដីពីការបើកឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះតទៅ។
គួរឱ្យដឹងផងដែរថា កន្លងមក ប្រាសាទចន្ទច្ឆាយា ស្ថិតក្នុងការងារជួសជុល អភិរក្ស និងកែលម្អ និងទើបតែបានបញ្ចប់ជាស្ថាពរ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖