ដំណឹងល្អ! រដ្ឋាភិបាលនៃប្រទេសហុងគ្រីនឹងផ្ដល់អាហារូបករណ៍ចំនួន ៣០ កន្លែងដល់និស្សិតកម្ពុជា
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងអប់រំយុវជន និង កីឡាបានជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីសម្រាប់ឆ្នាំសិក្សា ២០២៣ – ២០២៤ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសនេះចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ តទៅ។
អាហារូបករណ៍នេះ ប្រទេសហុងគ្រីនឹងរ៉ាប់រងថ្លៃសិក្សា ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្ដល់កន្លែងស្នាក់នៅ សេវាសុខភាព និង អត្ថប្រយោជន៍ផ្សេងៗទៀត ហើយសម្រាប់សំបុត្រយន្តហោះពេលចេញទៅសិក្សានៅប្រទេសហុងគ្រី (តែម្ដងគត់) គឺជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
ចំពោះអាហារូបករណ៍នេះគឺមាន ៤ ប្រភេទដូចជា៖ ថ្នាក់បណ្ឌិត ៤ កន្លែង, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧ កន្លែង, អាហារូបករណ៍ចំនួន ៧ កន្លែងសម្រាប់ការសិក្សាពេញមួយចប់ដល់កម្រិតម៉ាស្ទ័រ និង ថ្នាក់ឧត្ដមសិក្សាចំនួន ១២ កន្លែង៕
សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចអានក្នុងសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោមនេះ៖