ដំណឹងល្អ! ប្រកាសរើសមន្ត្រីជាប់កិច្ចសន្យាជិត ១០០ នាក់ ធ្វើការនៅក្រសួងរ៉ែ និង ថាមពល
ក្រសួងរ៉ែ និង ថាមពល បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅទីស្តីការក្រសួងរ៉ែ និង ថាមពល សម្រាប់ឆ្នាំ ២០២៣។ នេះបើតាមលិខិតទទួលបានពីគ្រុប ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
តាមរយៈសេចក្តីជូនដំណឹងខាងលើ ក្រសួងរ៉ែ និង ថាមពល បានឱ្យដឹងថា ក្រសួងសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្រាប់ឆ្នាំ ២០២៣ ក្រសួងត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩០ រូប សម្រាប់បម្រើការងារនៅទីស្តីការក្រសួងរ៉ែ និង ថាមពល មុខតំណែងជំនួយការអង្គភាព ៩០ នាក់ ។
ដោយឡែក លក្ខខណ្ឌនៃការជ្រើសរើស មានដូចជា ៖
១. បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ
២. បេក្ខជនត្រូវមានចំណេះដឹងផ្នែករដ្ឋបាល សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ និង ជំនាញផ្សេងៗពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល ឬ ប្រេងកាត៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖