កូនខ្មែរចាំច្បាស់! ថ្ងៃនេះ ៤ ឆ្នាំមុន ល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ – ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាខួបគម្រប់ ៤ ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
គួររំឭកផងដែរថា អង្គការ យូណេស្កូ (UNESCO) សម្រេចដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការ ការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបី របស់អង្គការយូណេស្កូ កាលពីថ្ងៃពុធ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ នៅទីក្រុង ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋ ម៉ូរីស (Maurice) ។
ដូច្នេះសូមសាធារណជនបន្តចូលរួមថែរក្សាការពារ និង លើកតម្កើងតម្លៃវប្បធម៌បេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបី ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន៕