ដាច់ភ្លើងស្ទើរពេញមួយក្រុង ក្រោយយន្តហោះមួយគ្រឿងបុកទើរលើបង្គោលខ្សែភ្លើង
យន្តហោះធន់តូចមួយគ្រឿង បានហោះបុកទើរលើបង្គោលខ្សែភ្លើងនារដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ បង្កជាការដាច់ចរន្តអគ្គិសនីប្រើប្រាស់ស្ទើរពាសពេញតំបន់ Montgomery ក្រុង Washinton, D.C។
យន្តហោះខ្នាតតូចម៉ាស៊ីនមួយ Mooney M20J បានហោះបុកនឹងបង្គោលខ្សែភ្លើង អំឡុងពេលមេឃកំពុងភ្លៀង។ តាមរូបភាពដែលថតបាន បង្ហាញឱ្យឃើញយន្តហោះមួយគ្រឿងនោះ គឺបានជាប់គាំងនឹងខ្សែភ្លើង ក្នុងកម្ពស់ជាង ៣០ ម៉ែត្រ។ ចំពោះអ្នកដំណើរទាំង ២ នាក់ជាប់គាំងលើយន្តហោះនោះវិញ គឺមិនមានរងរបួសអ្វីនោះឡើយ។
គួរបញ្ជាក់ថា ចំពោះមូលហេតុពិតប្រាកដ បណ្ដាលឱ្យយន្តហោះមួយគ្រឿងនេះហោះធ្លាក់បុកលើបង្គោលភ្លើងនោះ នៅមិនទាន់បានដឹងនៅឡើយទេ ខណៈខាងអាជ្ញាធរក្នុងតំបន់កំពុងដាក់ការស៊ើបអង្កេតបន្ត៕