ចែកគ្នាដឹងអ្នកសមុទ្រ! រដ្ឋបាលខេត្តកោះកុង ប្រកាសឱ្យផ្អាកការនេសាទត្រីកាម៉ុងរយៈពេល ៤ ខែ
ថ្មីៗនេះ រដ្ឋបាលខេត្តកោះកុងបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើការនេសាទឱ្យបានដឹងថា ការនេសាទត្រីកាម៉ុងនៅក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ ១២៨៣ ហិកតា ត្រូវបានហាមឃាត់ការនេសាទរយៈពេល ៤ ខែ។
ការហាមឃាត់នេសាទនៅក្នុងភូមិសាស្រ្តពាមក្រសោប ស្រុកមណ្ឌលសីមា និង ឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣។ គួរបញ្ជាក់ដែរថា ក្នុងករណីប្រជានេសាទ មិនអនុវត្តតាមសេចក្ដីជូនដំណឹងនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕
សេចក្ដីជូនដំណឹងមានភ្ជាប់ជូនខាងក្រោម៖