ចែកគ្នាដឹង! មុននេះក្រសួងជូនដំណឹង កម្ពុជាអាចមានភ្លៀងធ្លាក់តិចតួច នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និង ខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖