ទោះខ្សោយគំហើញធ្ងន់ធ្ងរ តែមិនមែនជាឧបសគ្គ បេក្ខជនយើងសុខចិត្តមកប្រឡងទាំងបើកអំពូលបំភ្លឺ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ គេសង្កេតឃើញមានគ្រប់រសជាតិ ដោយមានទាំងបេក្ខជនប្រឡងអាយុ ៥៦ ឆ្នាំ បេក្ខជនទើបសម្រាលកូនរួច បេក្ខជនដែលមានបញ្ហាសុខភាពទើបវះកាត់រួច និង ករណីផ្សេងៗជាច្រើនទៀត តែយ៉ាងពួកគេនៅតែខិតខំតស៊ូមកប្រឡងដើម្បីក្ដីស្រមៃរៀងខ្លួន។
ដោយឡែក នៅព្រឹកថ្ងៃទី ២ នៃការប្រឡងបាក់ឌុបនេះ ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការបង្ហោះរូបភាពចាក់ដោតពីបេក្ខជនប្រឡងបាក់ឌុបមួយករណីទៀត ដែលជាបេក្ខជនខ្សោយគំហើញធ្ងន់ធ្ងរ។ ពិតណាស់ តាមរយៈរូបភាពដែលក្រសួងបានបង្ហោះនោះបានបង្ហាញថា បេក្ខជនដែលខ្សោយគំហើយនេះ គឺមិនមែនជាឧបសគ្គរារាំងក្តីស្រមៃក្នុងការមកប្រឡងបាក់ឌុបឡើយ ដោយពួកគេបានតស៊ូមកប្រឡងយ៉ាងស្វាហាប់ អង្គុយប្រឡងជាមួយដាក់អំពូលបំភ្លឺមជំនួយ ដើម្បីជួយក្នុងការប្រឡង។
ស្របគ្នានេះដែរ មហាជនជាច្រើនបានធ្វើការបញ្ចេញមតិជូនពរយ៉ាងច្រើនដល់ដល់បេក្ខជនដែលកំពុងមានបញ្ហានេះ និង បានសរសើរពីការខិតខំតស៊ូ ព្រមទាំងការតាំងចិត្តក្នុងការប្រឡងនេះ ឱ្យទទួលបានជោគជ័យ៕