ស៊ូៗប្អូនៗ! អភិបាលខេត្តកោះកុង ឧបត្ថម្ភលុយ ៤ លានរៀល និង Laptop ១ សម្រាប់សិស្សនិទ្ទេស A
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោកជំទាវនឹងឧបត្ថម្ភថវិកា ៤ លានរៀល និងកុំព្យូទ័រយួរដៃ ១ គ្រឿងបន្ថែមទៀត ប្រសិនក្មួយៗប្រឡងបាននិទ្ទេស A ថែមទាំងអាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ។
ទន្ទឹមនឹងនោះ លោកជំទាវ ក៏បានជូនពរក្មួយៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី ០៥ និងទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា និងសូមឱ្យខិតខំឱ្យអស់ពីសមត្ថភាព យកចំណេះដឹងពិតធ្វើការប្រកួតប្រជែង និងគោរពនូវបទបញ្ជានានា ក្នុងមណ្ឌលប្រឡង៕