ចែកគ្នាដឹង! ក្រុមហ៊ុនមួយ ប្រកាសទិញបន្លែជាង ៥០ មុខជាប្រចាំ សរុបមួយថ្ងៃជិត ៦ ពាន់គីឡូ
ជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាកសិករខ្មែរយើង ដែលមានផលិតផលកសិកម្មប្រភេទបន្លែ និង សាច់មាន់ទា ដោយតាមគណនីឈ្មោះ Meng Phors បានបង្ហោះនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្រុមហ៊ុនរបស់លោក ឈ្មោះកសិកម្មខ្មែររុងរឿង ត្រូវការទិញបន្លែជាប្រចាំ ៥ ៨៧០ គីឡូ ក្នុងមួយថ្ងៃ ទៅ ៦ ពាន់គីឡូក្នុងមួយថ្ងៃ។
កសិផលដែលក្រុមហ៊ុនខាងលើ ត្រូវការទិញជាប្រចាំនោះ មានដូចជា ៖
១. ត្រកួនចិន 50kg/ថ្ងៃ
២. ត្រសក់ផ្អ 1000kg/ថ្ងៃ
៣. ស្ពៃក្រញ៉ាញ់លើទឹក 50kg/ថ្ងៃ
៤. ស្ពៃតឿលើទឹក 50kg/ថ្ងៃ
៥. ស្ពៃខ្មៅលើទឹក 50kg/ថ្ងៃ
៦. ស្ពៃចង្កឹះលើទឹក 50kg/ ថ្ងៃ
៧. ស្ពៃបូកគោ 50kg/ថ្ងៃ
៨. ស្ពៃក្តោប 50kg/ថ្ងៃ
៩. ខាត់ណាដេីមលេីទឹក 50kg/ថ្ងៃ
១០. ផ្កាខាត់ណាស 50kg/ថ្ងៃ
១១. ផ្កាខាត់ណាខៀវ 50kg/ថ្ងៃ
១២. ប៉េងបោះខ្មែរ 50kg/ថ្ងៃ
១៣. ប៉េងបោះឈរី 50kg/ថ្ងៃ
១៤. ត្រប់វែង 50kg/ ថ្ងៃ
១៥. ត្រប់ស្រួយ 50kg/ថ្ងៃ
១៦. ម្ទេសហាវៃខៀវ 50kg/ថ្ងៃ
១៧. ម្ទេសហាវៃលឿង 50kg/ថ្ងៃ
១៨. ម្ទេសហាវៃក្រហម 50kg/ថ្ងៃ
១៩. ឪឡឹកលឿង 50kg/ថ្ងៃ
២០. ត្រសក់ផ្អែមលឿង 50kg/ថ្ងៃ
២១. ត្រសក់ផ្អែមសំណាញ់ (ពូជតៃវ៉ាន់) 50kg/ថ្ងៃ
២២. ម្ទេសប្លោក 50kg/ថ្ងៃ
២៣. ម្ទេសដៃនាង 50/ថ្ងៃ
២៤. ល្ហុងខ្ចី 50kg/ថ្ងៃ
២៥. ពពាយ 50kg/ថ្ងៃ
២៦. សណ្តែកគួរ 50kg/ថ្ងៃ
២៧. ដំឡូងជ្វាខ្មែរ និង ជប៉ុន 100kg/ថ្ងៃ
២៨. ល្ពៅគីងគក 100kg/ថ្ងៃ
២៩. ម្រះខ្មែរ 100kg/ថ្ងៃ
៣០. ននោងមូល និង ជ្រុង 50kg/ថ្ងៃ
៣១. ក្រូចឆ្មារ 100kg/ថ្ងៃ
៣២. ត្រឡាច 100kg/ថ្ងៃ
៣៣. ត្រយ៉ូងចេក 50ឡូ/ថ្ងៃ
៣៤. ចេកទុំ 3000ស្និត/សប្តាហ៍
៣៥. ការ៉ុត 50kg/ថ្ងៃ
៣៦. ឆៃថាវ 1000kg/ថ្ងៃ
៣៧. ខ្ទឹមបារាំង 50kg/ថ្ងៃ
៣៨. ខ្ទឹមក្រហម 50kg/ថ្ងៃ
៣៩. សាឡាត់ខ្មែរ 50kg/ថ្ងៃ
៤០. សាឡាត់បរទេស 50/ថ្ងៃ
៤១. ជីរណា 30kg/ថ្ងៃ
៤២. ជីនាងវង 30kg/ថ្ងៃ
៤៣. ជីអង្កាម 30kg/ថ្ងៃ
៤៤. ជីពងទាកូន 30/ថ្ងៃ
៤៥. គល់ស្លឹកគ្រៃ 2000kg/ថ្ងៃ
៤៦. រំដេងខ្មែរ 200kg/ថ្ងៃ
៤៧. ខ្ជាយខ្មែរ 30kg/ថ្ងៃ
៤៨. ខ្ញីខ្មែរ 30kg/ថ្ងៃ
៤៩. ផ្សិតចំបេីង 30kg/ថ្ងៃ
៥០. តាំងអោ 30kg/ថ្ងៃ
៥១. ពោតបារាំង 50kg/ថ្ងៃ
៥២. ឃ្លោក 30kg/ថ្ងៃ
៥៣. មាន់ស្រែ 100kg/ថ្ងៃ
៥៤. ទាកាប៉ាស្រែ 50kg/ថ្ងៃ
ដូចទៅនឹងឈ្មោះកសិផលដែលបានរាយនាមនៅខាងលើ ប្រសិនបើបងប្អូនប្រជាកសិករខ្មែរមានចំណាប់អារម្មណ៍ ចង់លក់អាចទាក់ទងទៅកាន់តេឡេក្រាម តាមរយៈទូរស័ព្ទលេខ 0967 652 652 (Telegram ) និង 078 510 310( Telegram ) ឬក៏អាចខលទាក់ទងលេខ 071 285 4627៕