គម្រោងស្ពានផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ នឹងចំណាយទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក
យោងតាមនាយកដ្ឋានព័ត៌មានក្នុង និង ក្រៅប្រទេសបានបង្ហោះលើហ្វ៊េសប៊ុកផេកថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា – សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក ត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
គួរបញ្ជាក់ដែរថា ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ គឺនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕
សេចក្ដីប្រកាសព័ត៌មានមានភ្ជាប់ជូនខាងក្រោម៖
ប្រភព និង រូបភាពដោយ៖ នាយកដ្ឋានព័ត៌មានក្នុង និង ក្រៅប្រទេស