មិនធម្មតា! យុវតីនិយាយរដឺនៗកូនអ្នកបន្ទាយមានជ័យ ផលិតវីដេអូធ្វើម្ហូបស្រុកស្រែ ផ្ទុះអ្នកតាមដានដល់ ១ លាននាក់ហើយ
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវយុវតីខ្មែរមួយរូប ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយមធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់ គួរឱ្យស្ញើចសរសើរបំផុត។
យុវតីខាងលើ មានឈ្មោះថា ឆម ស្រីផាច ត្រូវបានគេស្គាល់ថា មានទីលំនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខណៈយុវតីរូបនេះបានដាក់ចិត្តដាក់កាយផលិតខនថិនវេដេអូជាច្រើន ដូចជាការហូបរបស់ផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ផេករបស់យុវតីខាងលើដែលមានឈ្មោះ Chhom Sreypach មានអ្នកតាមដានដល់ទៅមួយលាននាក់ ជាកត្តាលើកទឹកចិត្តឱ្យយុវតីរូបនេះ ផលិតវីដេអូបែបស្រុកស្រែបន្តទៀត គ្រាន់បម្រើអារម្មណ៍សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមផងដែរ៕