ចុះថ្លៃហើយ! ក្រសួងប្រកាសមុននេះ តម្លៃសាំងបន្តចុះថ្លៃបន្តិច រហូតដល់ដាច់ឆ្នាំ
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤០៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៤៥០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃធ្លាក់ថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀល ដោយតម្លៃសាំងធម្មតាកាលពីសប្ដាហ៍មុនមានតម្លៃ ៤១០០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការឡើងថ្លៃចំនួន ៥០ រៀល ផងដែរ បើធៀបទៅនឹងសប្ដាហ៍មុន ដោយកាលពីសប្ដាហ៍មុន ប្រេងម៉ាស៊ូត ១ លីត្រមានតម្លៃត្រឹមតែ ៤៤៥០ រៀល៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖