ចង់បានភាពស្ងប់ស្ងាត់ អាចទៅវត្តគល់ទទឹងបាន មានកម្មវិធីសមាធិឆ្លងឆ្នាំថ្មី នៅយប់ថ្ងៃទី ៣១
កៀកថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ ២០២២ ចូលឆ្នាំ ២០២៣ នៅតាមបណ្ដាខេត្តនានាមានប្រកាសរៀបចំពិធីអបអរឆ្លងឆ្នាំថ្មីជាច្រើនកន្លែង និង មានកម្មវិធីកម្សាន្តសប្បាយជាច្រើនមុខ។
ដោយឡែក សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ស្ដាប់ធម៌ក៏អាចឆ្លងឆ្នាំបានដែរ ដោយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ហ្វ៊េសប៊ុកផេកព្រះគ្រូ គូ សុភាព បានសរសេរសារបង្ហោះជូនដំណឹងថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ឆ្លងឆ្នាំខាងមុខ វត្តនិគ្រោធវ័ន គល់ទទឹង នឹងមានរៀបចំកម្មវិធីសមាធិឆ្លងឆ្នាំ ចាប់ពីម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច។ សូមបញ្ជាក់ដែរថា វត្តនិគ្រោធវ័នគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ៕