ឆ្នាំ ២០២៣ គ្រូឡុង ថាបុគ្គលឆ្នាំថោះដែលស្រឡាញ់ភេទដូចគ្នាគឺមានរាសីល្អ តែបុគ្គលធម្មតានឹងជួបឧបសគ្គច្រើន ត្រូវប្រយ័ត្ន
ឆ្នាំចំនួន ៥ រួមមាន ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះ ត្រូវបានលោកគ្រូ ឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា បញ្ជាក់ថាជាឆ្នាំដែលត្រូវឆុងក្នុងឆ្នាំ ២០២៣។
ទន្ទឹមនេះ លោកគ្រូក៏បានមើលរាសីអ្នកកើតឆ្នាំថោះ ដែលជាឆ្នាំឆុងនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដោយលោកគ្រូបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ខាងមុខ បុគ្គលឆ្នាំថោះដែលស្រឡាញ់ភេទដូចគ្នាគឺមានរាសីល្អ តែបុគ្គលធម្មតានឹងជួបបញ្ហានឹងអាចមានឧបសគ្គពាក់ព័ន្ធជាមួយមុខរបរជំនួញជួញដូរ ការងារលក់ដូររកស៊ី បើមានការចូលហ៊ុននៅក្នុងឆ្នាំនេះ នឹងមានការប្រកួតប្រជែងគ្នា ប៉ែងជើងគ្នាទាញយកផលប្រយោជន៍ទៅវិញទៅមក មិនថាបងប្អូនបង្កើតឬក៏ញាតិដទៃទេ។
លោកគ្រូបានបន្តឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២៣ បុគ្គលឆ្នាំថោះអាចនឹងជួបឧបសគ្គមុតជាមួយនឹងរបស់ស្រួច មុតដែក អ្វីៗដែលជារបស់ស្រួចៗនឹងមុតចាក់ចូលដល់សាច់ បែកសាច់បែកឈាម បាក់ឆ្អឹង រងរបួស ហើយបើមិនដូច្នោះទេ ក៏មានសុខភាពមិនល្អចូលមន្ទីរពេទ្យឈានដល់វះកាត់ ខណៈអាចមានឆ្លងជំងឺទៀតផង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖