បុគ្គលឆ្នាំ «ម្សាញ់» ចូលឆ្នាំ ២០២៣ រាសីឡើងខ្លាំង រកស៊ីអីក៏ត្រូវៗ តែជើងលេខថាអាចមានស្នេហាក្រៅផ្ទះ
ឆ្នាំចំនួន ៥ រួមមាន ឆ្នាំរកា ឆ្នាំរោង ឆ្នាំមមី ឆ្នាំជូត ព្រមទាំងឆ្នាំថោះ ត្រូវបានលោកគ្រូ ឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា បញ្ជាក់ថាជាឆ្នាំដែលត្រូវឆុងក្នុងឆ្នាំ ២០២៣។
ទន្ទឹមនេះ លោកគ្រូក៏បានមើលរាសីជូនអ្នកកើតឆ្នាំម្សាញ់ នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដោយលោកគ្រូបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ខាងមុខ បុគ្គលឆ្នាំម្សាញ់គឺលេខឡើងខ្លាំង ឡើងខ្ពស់ត្រដែតតែម្ដង មិនដូចឆ្នាំ ២០២២ ដែលខ្លួនបានឆុងនោះឡើយ។
លោកគ្រូបានបន្តឱ្យដឹងទៀតថា ដំណើរការងាររបស់បុគ្គលឆ្នាំម្សាញ់ នៅក្រុមហ៊ុន កន្លែងធ្វើការ ឬ ក្រសួង គឺសុទ្ធតែជួបប្រទះតែមនុស្សល្អ នាំយកកិច្ចការងារតូចធំ នាំយកគម្រោងល្អៗមកឱ្យអ្នកដើម្បីអនុវត្តន៍។ សម្រាប់បុគ្គលដែលធ្វើជំនួញជួញដូរ មិនថានៅទីផ្សារ ឬ តាមហាង ឬ ជំនួញដោះដូរនានា នៅក្នុងឆ្នាំ ២០២៣ ខាងមុខ គឺជាពេលមួយដែលខ្លួនត្រូវកើបលុយ ដោយមុខជំនួញជួញដូរ និង ផ្ទុះចំណេញលុយច្រើន មានអតិថិជនច្រើន ចូលមកជួយគាំទ្រទិញ។
លោកគ្រូបន្តថា បុគ្គលឆ្នាំម្សាញ់នឹងមានសុខភាពរឹងមាំជាងមុន កម្លាំងស្មារតីរឹងមាំល្អ ទំនុកចិត្តជំនឿជឿជាក់លើខ្លួនឯងក៏បានល្អដែរ។ ទន្ទឹមទៅនឹងការរីកចម្រើនបានជោគជ័យ បុគ្គលឆ្នាំម្សាញ់ក៏មានការសោះអង្គើយនៅក្នុងក្រុមគ្រួសារ មានន័យថាការងាររវល់ពេញមួយថ្ងៃ ចូលដល់ផ្ទះឃើញមុខគ្រួសារហាក់ដូចសោះអង្គើយ អាចឈានដល់មានស្នេហានៅក្រៅរង្វង់គ្រួសារ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖