កម្រឃើញ! ត្រីបបែល Shark ray ១ ក្បាលទម្ងន់ ៧០ គីឡូ ប្រទះឃើញនៅខេត្តកំពត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញត្រីបបែល ជាប្រភេទត្រីកម្រ បានបង្ហាញខ្លួននៅក្នុងភូមិសាស្ត្រខេត្តកំពត។
បើតាមការឱ្យដឹងពីរដ្ឋបាលស្រុកទឹកឈូ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និង ប្រជានេសាទឃុំជុំគ្រៀល បានលែងត្រីបបែលខាងលើ ទៅក្នុងព្រែកកំពង់បាយ ខេត្តកំពតវិញហើយ។
ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ត្រីបបែលខាងលើជាប្រភេទ (Shark ray) មានទម្ងន់ប្រមាណ ៧០ គីឡូក្រាម ប្រវែង ២ ម៉ែត្រ ជាប្រភេទសត្វកម្រជិតផុតពូជនៅលើផែនដី៕