ទោះឆ្នាំរកាឆុងខ្លាំងក្នុងឆ្នាំ ២០២៣ តែអាចមានករណីឆុងហេង និង ឆុងស៊យ បើឆុងហេងនឹងជួបរឿងទាំងនេះ
នាពេលថ្មីៗនេះ អ្នកគ្រូ ណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ បានបញ្ជាក់ឱ្យដឹងថា ឆ្នាំ ២០២៣ នេះ ជាឆ្នាំ «ថោះ» ដូចនេះអ្នកដែលមាន «រកា ជូត រោង មមី និង ថោះ» នៅតួរាសី គឺឆុងខ្លាំង។
ទន្ទឹមនេះ អ្នកគ្រូបានបញ្ជាក់ឱ្យដឹងថា សម្រាប់ការឆុងនេះដែរ គឺមានចែកចេញជាឆុងហេង និង ឆុងស៊យ ប្រសិនបើឆុងហេងគឺហេងខ្លាំង ហើយប្រសិនបើឆុងស៊យគឺស៊យខ្លាំង។
ជាក់ស្ដែងចំពោះអ្នកដែលមានរកាក្នុងតួរាសី ក្នុងឆ្នាំ ២០២៣ នេះ គឺឆុង ១០០ % ខណៈបើឆុងហេង គឺហេងខ្លាំង នឹងទទួលបានលាភការងាររីកចម្រើន ទទួលបានឱកាសល្អៗច្រើន និង មានការផ្លាស់ប្ដូរអ្វីម្យ៉ាងដែលធ្វើឱ្យអ្នកក្លាយជាអ្នកមាន និង មានភាពរីកចម្រើនខ្លាំងភ្លាមៗ ជីវិតនឹងប្រែប្រួលទៅជាល្អក្នុងឆ្នាំដែលឆុង។
ដោយឡែក បើសិនជាឆុងស៊យវិញ គឺធ្វើឱ្យមានបញ្ហាសុខភាពប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ មានជម្លោះមានបញ្ហាជាមួយគ្រួសារ ឬ បែកបាក់សាមគ្គី ត្រូវគេដណ្ដើមការងារ ការបណ្ដាក់ទុនបង់ខាត មានវិបត្តិកើតឡើងជាច្រើនដោយនឹកស្មានមិនដល់៕