អ្នកចង់បានកូនឆ្នាំថ្មី! អ្នកគ្រូ ណាលី ប្រាប់ថាឆ្នាំទាំង ៣ នេះល្អបំផុត អាចយកកូនក្នុងឆ្នាំ ២០២៣ បាន
ក្រោយឆ្នាំចាស់ផ្លាស់ផុតទៅ ឆ្នាំថ្មី ២០២៣ ឈានចូលមកដល់ នាពេលថ្មីៗនេះ អ្នកគ្រូហុងស៊ុយ ណាលី បានធ្វើការឆ្លើយតបចែករំលែកទៅនឹងសំណួរមួយថា ៖ «តើឆ្នាំណាខ្លះ យកកូនល្អក្នុងឆ្នាំ ២០២៣?»។
ទាក់ទិនទៅនឹងសំណួរខាងលើ គ្រូហុងស៊ុយបែបវិទ្យាសាស្ត្ររូបនេះ បានឆ្លើយតបបញ្ជាក់ឱ្យបានដឹងថា ក្នុងឆ្នាំ ២០២៣ នេះ អ្នកដែលយកកូនល្អ គឺអ្នកដែលកើតឆ្នាំចំនួន ៣ ដែលមានដូចជា ឆ្នាំមមែ ឆ្នាំកុរ និង ឆ្នាំច។
គួរឱ្យដឹងផងដែរថា អ្នកគ្រូ ណាលី គឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ៕