គ្រូហុងស៊ុយ ណាលី ចែករំលែកថា បើប្ដីឆ្នាំកុរ ប្រពន្ធឆ្នាំថោះ អាចយកកូនក្នុងឆ្នាំទាំង ៣ នេះ គឺល្អខ្លាំង
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ មានឈ្មោះល្បីល្បាញតាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ។
នាពេលថ្មីៗនេះ អ្នកគ្រូហុងស៊ុយ ណាលី បានធ្វើការឆ្លើយតបចែករំលែកទៅនឹងសំណួរក្នុងការជ្រើសជ្រើសឆ្នាំដ៏ល្អសម្រាប់បង្កើតបុត្រមួយថា ៖ «តើស្វាមីឆ្នាំកុរ ភរិយាឆ្នាំថោះ អាចយកកូនបានក្នុងឆ្នាំណា?»។
ទាក់ទិនទៅនឹងសំណួរខាងលើ គ្រូហុងស៊ុយបែបវិទ្យាសាស្ត្ររូបនេះ បានឆ្លើយតបបញ្ជាក់ឱ្យបានដឹងថា សម្រាប់ស្វាមីឆ្នាំកុរ ភរិយាឆ្នាំថោះ គឺអាចយកកូនក្នុងឆ្នាំចំនួន ៣ នេះ ដែលមានដូចជា ឆ្នាំមមែ ឆ្នាំខាល និង ឆ្នាំចរ៕