ឡានពាក់ស្លាកលេខតម្លៃជាង ១៤ លានដុល្លារ កំពុងបង្ហាញខ្លួនយ៉ាងសង្ហានៅឌូបៃ
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញ TikTok ក្រោយស្លាកលេខឡានដ៏ថ្លៃមួយក្នុងពិភពលោក បានបង្អួតសម្រស់នៅលើឡាន Rolls Royce Cullinan ដែលកំពុងចរាចរណ៍នៅទីក្រុងឌូបៃ។
ស្លាកលេខឡាន #1 ត្រូវបានគេរាយការណ៍ថាជាស្លាកលេខថ្លៃជាងគេបំផុតនៅឆ្នាំ ២០០៨ ដែលមានតម្លៃជាង ១៤ លាន ៣ សែនដុល្លារ ហើយត្រូវបានបញ្ជាទិញដោយមហាសេដ្ឋីឈ្មោះថា Saeed Abdul Ghafour Khouri។ ជុំវិញបញ្ហានេះ ក៏មានមនុស្សជាច្រើនលើកឡើងថា ៖ «តើអ្នកណាដែលល្ងង់ទៅចាយលុយទិញស្លាកលេខដ៏ថ្លៃនេះ ដែលប្រៀបទៅវាមានតម្លៃថ្លៃជាងឡានទំនើបទៅទៀត?»។
ចំពោះអ្នកជំនាញផ្នែកទិញលក់ស្លាកលេខលោក Chris Bowden បែរជាឆ្លើយតបថា ៖ «អ្នកដែលនិយាយបែបនេះឡើងមក អាចមិនទាន់ដឹងច្បាស់ទេថាសម្បត្តិដែលការពារចោរលួចបានមានប៉ុន្មានប្រភេទ? ក្នុងករណីបើមានចោរកម្ម ស្លាកលេខដែលកម្រនេះ នឹងក្លាយជាភស្តុតាងសំខាន់បំផុត ព្រោះតែគេដឹងច្បាស់ថាម្ចាស់ជាអ្នកណា ហើយវាមានតម្លៃប៉ុនណា»។
គួរបញ្ជាក់ឱ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះស្លាកលេខដែលថ្លៃបំផុតលើលោកនាពេលបច្ចុប្បន្ននេះគឺស្លាកលេខ California MM ដែលមានតម្លៃជាង ២៤ លាន ៣ សែនដុល្លារ៕