ក្រសួងទើបប្រកាសមុននេះ! សាំង ១ លីត្រថ្លៃ ៤២០០ រៀល រីឯម៉ាស៊ូត ១ លីត្រតម្លៃ ៤៤០០ រៀល
តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤២០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៤៤០០ រៀល ក្នុង ១ លីត្រ។
គួរឱ្យដឹងផងដែរថា តម្លៃខាងលើជាតម្លៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥ សេនដុល្លារក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖