ចែកគ្នាដឹង! គ្រឿងតុបតែងផ្ទះ ៦ មុខ ដែលជនជាតិចិនជឿថានឹងនាំសំណាងល្អក្នុងឆ្នាំថ្មី
បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងចូលមកដល់នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។ ជាទូទៅ ក្នុងឱកាសបុណ្យប្រពៃណីនេះ ប្រជាជនចិន-វៀតណាម និង អ្នកកាត់សែស្រឡាយចិន តែងតែបានរៀបចំតុបតែងផ្ទះមុនថ្ងៃចូលឆ្នាំ ១០ ថ្ងៃ ហើយការតុបតែងផ្ទះស្ទើរតែទាំងអស់គឺប្រើពណ៌ក្រហម ដែលជាពណ៌តំណាងឱ្យសំណាង ភាពរីករាយ និង សុភមង្គល។ ខាងក្រោមនេះ គឺជាគ្រឿងតុបតែងផ្ទះទាំង ៦ មុខ ដែលជនជាតិចិន-វៀតណាមនិយមជឿនឹងនាំសំណាងនៅក្នុងឆ្នាំថ្មី។
១. ចងគោមពណ៌ក្រហម
ក្នុង និង ក្រៅផ្ទះគួរមានចងគោមក្រហម (រាងមូល និង រំយោលតុបតែង) ដែលជាវត្ថុសំខាន់ក្នុងពិធីបុណ្យចូលឆ្នាំចិន ព្រោះនៅពេលព្យួរមុខទ្វារ វាត្រូវបានគេយល់ថានឹងបញ្ចៀសសំណាងអាក្រក់ និង ជានិមិត្តរូបនៃសុភមង្គល។
២. បិទតួអក្សរចិន «Fu»
អ្នកគួរតែតុបតែងលម្អផ្ទះរបស់អ្នកជាមួយអក្សរក្រដាស «Fu» ដែលជាអក្សរបញ្រ្ចាសប្រែថា សុភមង្គល និង សំណាងល្អ ប៉ុន្តែបើការបិទតួអក្សរឡើងលើស្រប វាអាចមានន័យផ្សេងថាជាការហូរចេញទៅវិញ។
៣. អាំងប៉ាវពណ៌ក្រហម
ប្រពៃណីនៃការឱ្យអាំងប៉ាវ ក្រហម គឺមានតាំងពីបុរាណមកម្ល៉េះ ហើយជាធម្មតាវាក្នុងនោះត្រូវបានលុយ ដែលត្រូវបានគេសន្មតថានឹងផ្តល់សុភមង្គល និង សំណាងកាន់តែច្រើនដល់អ្នកទទួល។
៤. តាំងផ្កាស្អាតៗ និង ដើមក្រូច
ដើម្បីជានិមិត្តរូបនៃការចាប់ផ្តើមនៃនិទាឃរដូវ អ្នកគួរតែតុបតែងផ្ទះជាមួយផ្កា និង រុក្ខជាតិដែលមានផ្ការីក ដូចជាផ្កាអ័រគីដេ ជាដើម ដែលជានិមិត្តរូបនៃភាពសម្បូរបែប កិត្តិយស និង ភាពរុងរឿង ចំណែកឯផ្កា Peach គឺជានិមិត្តរូបនៃការលូតលាស់ ភាពរុងរឿង និង មនោសញ្ចេតនា ឬ ផ្កា chrysanthemums តំណាងឱ្យទ្រព្យសម្បត្តិ និង សំណាង។ ចំណែកឯដើមក្រូចវិញ ត្រូវបានគេជឿថានឹងនាំសំណាងល្អ ហើយក៏ជាការតុបតែងដែលពេញនិយមបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ភាគច្រើនគេនិយមដាក់ដើមក្រូចតាំងនៅមាត់ទ្វារដើម្បីស្វាគមន៍ភ្ញៀវ។
៥. រូបទន្សាយ
អ្នកណាដែលកើតក្រោយថ្ងៃទី ២៣ ខែមករា នឹងត្រូវបានសន្មតថាកើតឆ្នាំទន្សាយជាផ្លូវការ ហើយវប្បធម៌ចិនគេជឿថាទន្សាយគឺជានិមិត្តរូបនៃសន្តិភាព អាយុវែង និង វិបុលភាព ដូចនេះការលម្អរូបទន្សាយក្រណាត់គួរឱ្យស្រឡាញ់ ដែលទាំងនេះគឺល្អឥតខ្ចោះណាស់សម្រាប់ការតុបតែង និង ធ្វើជាអំណោយសម្រាប់កុមារ។
៦. បិទក្រដាសពណ៌ក្រហម
វាជាប្រពៃណីក្នុងការតុបតែងជាមួយនឹងការកាត់ក្រដាសជារូបបែបសិល្បៈផ្សេងៗ ដែលគឺធ្វើឱ្យក្រុមគ្រួសារទាំងមូលបានចូលរួមទាំងអស់គ្នាដើម្បីតុបតែងលម្អផ្ទះ និង មានការបិទក្រដាសក្រហមសងខាងទ្វារ ដែលភាគច្រើនមាននិយមអក្សរសរសេរដៃបង្ហាញពីកំណាព្យ៕
ប្រភព៖ Good House Keeping