ថៃកំពុងដាក់សំណើយកលុយ ៩ ដុល្លារពីអ្នកទេសចរ ពេលចូលលេងប្រទេស ចាប់ពីខែមិថុនាទៅ
នៅដើមឆ្នាំ ២០២៣ នេះ មន្ត្រីគ្រប់គ្រងទេសចរណ៍ថៃ Phiphat Ratchakit បានចេញសេចក្តីប្រកាសកំពុងដាក់ស្នើគម្រោងប្រមូលយកលុយពីទេសចរ ក្នុងការចូលមកលេងប្រទេសខ្លួន ដោយរង់ចាំសេចក្ដីសម្រេចពីថ្នាក់លើ។
គម្រោងមួយនេះនឹងចាប់ផ្ដើមអនុវត្តនៅខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ នៅពេលទទួលបានសេចក្ដីសម្រេច ហើយសម្រាប់តែទេសចរអន្ដរជាតិដែលចូលមកលេងប្រទេសថៃតែប៉ុណ្ណោះ ដោយក្នុងទេសចរម្នាក់នឹងតម្រូវឱ្យបង់ប្រាក់ចំនួន ៣០០ បាត (ប្រមាណ ៩ ដុល្លារ) នៅពេលមកដល់ប្រទេសថៃ។
ថវិកាដែលប្រមូលបាននឹងត្រូវប្រើប្រាស់ក្នុងគោលបំណង ជួយសម្របសម្រួលដល់ភ្ញៀវទេសចរដែលចូលមកលេងប្រទេសថៃ ហើយជួប ឬ ពាក់ព័ន្ធគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាយកទៅអភិវឌ្ឍតំបន់ទេសចរណ៍ផងដែរ។
បន្ថែមពីនេះលោក Phipat បានបញ្ជាក់ថា ចំពោះជនបរទេសដែលមានបណ្ណការងារ ហើយនឹងការអនុញ្ញាតមកធ្វើការ រស់នៅប្រទេសថៃនឹងមិនត្រូវបង់ប្រាក់ថ្លៃចូលប្រទេសនេះឡើយ៕
ប្រភព៖ Ttgasia