ទុកកូនអាយុ ៧ ខែចោលក្នុងឡាន រួចឡើងទៅសាសងជាមួយសង្សារចាស់ ចុះមកវិញកូនអស់បុណ្យបាត់
ថ្មីៗនេះ រឿងរ៉ាវភ្ញាក់ផ្អើលមួយនៅឯប្រទេស Columbia ត្រូវបានគេយកមកចែករំលែកពេញបណ្ដាញសង្គម ក្រោយអ្នកម្ដាយវ័យ ១៩ ឆ្នាំមួយរូប បានទុកកូនខ្លួនអាយុជាង ៧ ខែចោលក្នុងរថយន្ដ រួចចូលផ្ទះសំណាក់ដើម្បីរួមមេត្រីជាមួយសង្សារចាស់ លុះពេលចេញមកវិញកូនក៏បានស្លាប់ក្នុងរថយន្ដ បន្សល់តែការសោកស្ដាយ។
ស្ត្រីជាម្ដាយបានទម្លាយឱ្យដឹងថា ៖ «មុនកើតហេតុនាងបានទុកកូនឱ្យគេងនៅក្នុងឡានកន្លែងចតរថយន្ដ ដោយបានបញ្ឆេះឡាន ហើយក៏បានបើកម៉ាស៊ីនត្រជាក់ឱ្យកូនដូចគ្នា មុននឹងឡើងទៅបន្ទប់ផ្ទះសំណាក់ជួបសង្សារចាស់។ លុះពេលចេញមកនាងក៏តក់ស្លុតក្រោយរកឃើញថាកូនបានស្លាប់បាត់ទៅហើយ ដោយគេបានរកឃើញថា កូននាងស្លាប់ដោយសារឡានបានស្រូបឧស្ម័នផ្សេងខណៈពេលចតចោលរយៈពេលយូរ ហើយបង្កើតវាជាឧស្ម័នពុលដែលអាចសម្លាប់ក្មេងនោះ»។
បច្ចុប្បន្ននេះ អ្នកម្ដាយវ័យ ១៩ ឆ្នាំ និង គូស្នេហ៍ចាស់របស់នាងត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីស៊ើបអង្កេតលម្អិតបន្ថែមពីករណីនេះ មុននឹងពេលកាត់ក្ដីតាមផ្លូវច្បាប់៕