ក្ដៅៗ! ប៉ូលិសថៃ ចុះបង្ក្រាបរោងចក្រផលិតខ្ទង់ច្រមុះស៊ីលីកូនខុសច្បាប់ និងរាលដាលទៅដល់គ្លីនិកកែសម្ជស្ស ៧ កន្លែង
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នេះ ខាងការិយាល័យស៊ើបអង្កេតកណ្តាលថៃ រួមជាមួយនាយកដ្ឋានគាំទ្រសេវាសុខភាព និង រដ្ឋបាលចំណីអាហារ និងឱសថ រួមគ្នាប្រកាសលទ្ធផលនៃ ការរឹបអូសយកខ្ទង់ច្រមុះស៊ីលីកូនខុសច្បាប់ជាង ១៦.១៦៤ ស៊ីលីកូន ពីគ្លីនិកធំក្នុងប្រទេស ដែលមានតម្លៃជិត ៩០ ០០០ ដុល្លារ។
ប្រតិបត្តិការណ៍មួយនេះ ត្រូវបានគេធ្វើចាប់ផ្តើមតាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅមកម្ល៉េះ ដោយដំបូង គឺបានចុះទៅបង្រ្កាបទៅលើរោងចក្រមួយកន្លែង នាខេត្តស៊ុផាន់បុរី ដែលជាកន្លែងផលិតខ្ទង់ច្រមុះស៊ីលីកូន និង ថ្ងាស សម្រាប់ចែកចាយទៅកាន់គ្លីនិកផ្សេងៗ។
ក្នុងនោះ គេរឹបអូសបាន ម៉ាស៊ីនសម្រាប់ផលិតស៊ីលីកូន ពុម្ពផលិតស៊ីលីកូន និង ឧបករណ៍ផលិតដទៃទៀតជាច្រើនគ្រឿង បូករួមទាំងខ្ទង់ច្រមុះស៊ីលីកូន និង ថ្ងាស ផលិតហើយ ចំនួន ១ ០៩៨ ស៊ីលីកូន។
យ៉ាងណាមិញ ខាងអាជ្ញាធរក៏បានចុះទៅទៅឆែក នៅតាមគ្លីនិកពាក់ព័ន្ធចំនួន ៧ គ្លីនិកដែលនៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ ន្ទាប់ពីបង្ក្រាបកន្លែងរោងចក្រនេះ មានដូចជាខេត្តណាក់ខនប៉ាក់ធុម រ៉ាក់យ៉ង អុដនរ៉ាត់ថានី ខនកេន ដោយក្នុងនោះ គេបានរឹបអូសបានខ្ទង់ច្រមុះស៊ីលីកូន និង ថ្ងាស ចង្ការ គិតសរុបជាមួយនឹងខាងរោងចក្រ ចំនួន ១៦ ២៦២ និង គ្រឿងសម្អាង ថ្នាំផ្សេងៗទៀត បើគិតជាទឹកប្រាក់សរុបជិត ៩ ០ ០០០ ដុល្លារឯណោះ។
ចំពោះករណីនេះ ត្រូវបានគេចោទប្រកាន់ពីបទជួញដូរគ្រឿងពេទ្យដោយមិនមានការអនុញ្ញាតិ និង គ្មានសុវត្ថិភាព ព្រមទាំងការលក់គ្រឿងសម្អាង និង ថ្នាំ ក្រោមស្លាកមិនត្រឹមត្រូវផងដែរ៕