ចំណាំមើល! មនុស្សស្រីពេលបែកចិត្តមានថ្មី គេតែងនិយាយមើលងាយ ៣ ប្រយោគនេះទៅប្រុសៗ
នៅពេលដែលមនុស្សស្រីជាដៃគូក្បត់អ្នក ឬ មានចិត្តលើអ្នកថ្មីចោលអ្នក អ្នកអាចដឹងបានដោយគ្រាន់តែសង្កេតមើលពាក្យសម្ដី និង ទង្វើរបស់នាងបាន។
ជាក់ស្ដែង នាពេលថ្មីៗនេះ វែបសាយបរទេសមួយបានចែករំលែកនូវប្រយោគចំនួន ៣ ដែលមនុស្សស្រីតែងនិយាយ នៅពេលដែលគេបែកចិត្តមានអ្នកថ្មី លែងចង់បន្តជាមួយអ្នក ដែលមានដូចជា ៖
១. «ឃើញមុខអ្នកខ្ញុំអារម្មណ៍មិនល្អ សូមកុំប៉ះខ្ញុំអី»
នៅពេលដៃគូមានស្នេហាលួចលាក់ នាងនឹងធុញនឹងអ្នកខ្លាំង ហើយមិនទុកឱ្យអ្នកនៅក្បែរនាងទៀតទេ។ នៅក្នុងក្រសែភ្នែករបស់នាងពេលនេះ អ្នកគឺជាមនុស្សម្នាក់ដែលពោរពេញដោយបញ្ហាពេលឃើញអ្នក នាងនឹងមានអារម្មណ៍ខ្ពើមរអើម ទំនាក់ទំនងនឹងប្រែជាសោះរង្គើយ ឃ្លាតឆ្ងាយពីគ្នា។ ដូច្នេះនាងនឹងមានទម្លាប់និយាយថា «ឃើញមុខអ្នកខ្ញុំអារម្មណ៍មិនល្អ សូមកុំប៉ះខ្ញុំទៀតអី»។
២. «ម៉េចក៏អ្នកអត់ប្រយោជន៍ម្ល៉េះ រៀបការជាមួយអ្នកឯងគឺគ្មានអនាគត»
នៅពេលដៃគូអ្នកមានស្នេហាថ្មី នាងច្បាស់ជាមានអារម្មណ៍ថាអ្នកមិនល្អជាមិនខាន។ ក្នុងចិត្តនាងនឹងមើលងាយអ្នក គិតថាអ្នកអន់ជាងអ្នកដទៃ គ្មានសង្ឃឹមអ្វីឡើយ។ ដូច្នេះនាងនឹងនិយាយថា «ម៉េចក៏អ្នកអត់ប្រយោជន៍ម្ល៉េះ រៀបការជាមួយអ្នកឯងគឺគ្មានអនាគត»។
៣. «កុំបារម្ភ ចាប់ពីពេលនេះតទៅ យើងរស់នៅរៀងខ្លួន»
នៅពេលដៃគូររបស់អ្នកមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មី នាងនឹងគូសបន្ទាត់ច្បាស់លាស់ជាមួយអ្នក។ ក្នុងជីវិតនាងនឹងមិនអនុញ្ញាតឱ្យអ្នកគ្រប់គ្រងនាងឡើយ ទោះបីជាអ្នកយកចិត្តទុកដាក់ប៉ុនណាក៏ដោយ។ ការលះបង់របស់អ្នកសម្រាប់នាងគឺគ្មានន័យទេ។ ដូច្នេះហើយនាងនឹងយាយថា «កុំបារម្ភ ចាប់ពីពេលនេះតទៅ យើងរស់នៅរៀងខ្លួន»។ បើមនុស្សស្រីនិយាយរឿងបែបនេះហើយ គឺបានន័យថានាងអស់ចិត្តស្រឡាញ់អ្នកហើយ៕
ប្រភព ៖ Phunutoday