ឧស្សាហ៍ដាច់យប់ប្រយ័ត្នផង! ទាំងនេះជាផលប៉ះពាល់ធ្ងន់ធ្ងរ ៤ យ៉ាងនៃការគេងមិនគ្រប់គ្រាន់
សព្វថ្ងៃនេះ ការគេងមិនលក់បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលប៉ះពាល់ដល់ជីវិតរបស់មនុស្ស ខណៈដែលវាហាក់ដូចជារឿងតូចតាចសម្រាប់មនុស្សមួយចំនួន ប៉ុន្តែពួកគេមិនដឹងទេថាវាប៉ះពាល់ធ្ងន់ធ្ងរទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទាំង ៤ ព្រោះតែការគេងមិនលក់។
១. ប្រឈមមុខនឹងភាពឆាប់ចាស់ជាងវ័យ
កង្វះនៃការគេងអាចបណ្តាលឱ្យស្បែកប្រែជាខ្មៅស្រអាប់ ដូច្នេះ អ្នកដែលមានបញ្ហាគេងមិនលក់ជាប្រចាំនឹងមានអាយុលឿនជាងអ្នក ដែលគេងបានល្អគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ ការគេងមិនលក់ក៏អាចបណ្តាលឱ្យអស់រដូវមុនកំណត់ ស្បែកកាន់តែគ្រើម ស្នាមជ្រីវជ្រួញ និង ស្នាមអុចខ្មៅកើនឡើងឥតឈប់ឈរថែមទៀតផង។
២. បណ្តាលឱ្យធាត់
អ្នកត្រូវចាំថាការគេងមិនលក់នឹងធ្វើឱ្យអ្នកធាត់ ហើយមូលហេតុគឺ ដោយសារតែការបញ្ចេញអាំងស៊ុយលីនខុសប្រក្រតីក្នុងរាងកាយបានបំប្លែងជាជាតិស្ករខុសប្រក្រតី ដែលនឹងធ្វើឱ្យអ្នកលើសទម្ងន់។
៣. ងាយជ្រុះសក់
សព្វថ្ងៃនេះមនុស្សកាន់តែច្រើនឡើងៗ ទទួលរងការជ្រុះសក់យ៉ាងឆាប់រហ័ស ខណៈដែលការស្រាវជ្រាវបានបង្ហាញថាការជ្រុះសក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគេងមិនលក់។ នោះបើអ្នកគេងមិនលក់ ឬមិនបានសម្រាកគ្រប់គ្រាន់ ភាពស៊ាំរបស់រាងកាយអ្នកនឹងថយចុះ ហើយប្រឈមនឹងបញ្ហាងាយជ្រុះសក់។
៤. ធ្វើឱ្យប្រព័ន្ធភាពស៊ាំថយចុះ
ការគេងមិនលក់នឹងធ្វើឱ្យភាពស៊ាំរបស់យើងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយធ្វើឱ្យភាពស៊ាំចុះខ្សោយ ដែលងាយនឹងនាំឱ្យកើតជំងឺកាន់តែធ្ងន់ធ្ងរ ដូចជា បញ្ហាសរសៃឈាមក្នុងបេះដូង សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និង បញ្ហាក្នុងការរំលាយអាហារ ហើយគ្រោះថ្នាក់នៃការគេងមិនលក់គឺ មានច្រើនរាប់មិនអស់ទេ។ សរុបសេចក្តីមក មនុស្សគឺ ត្រូវការគេងឱ្យបានគ្រប់គ្រាន់ ដើម្បីមានសុខភាពល្អ ចៀសពីបញ្ហាសុខភាពផ្សេងៗ៕
ប្រភព៖ Vietnam Post English