គួរទិញញ៉ាំឬដាក់តាំង! នំប៉ាវឃ្យូតៗរូបប្លែកៗកំពុងផ្ទុះត្រូវប៉ាន់នៅចិន ពេលថ្ងៃចូលឆ្នាំខិតចូលមកដល់
សល់ពេលត្រឹម ៣ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និង វៀតណាមនឹងចូលមកដល់ហើយ សង្កេតឃើញថា ប្រជាពលរដ្ឋទាំងចិន និង វៀតណាម រួមទាំងពលរដ្ឋកម្ពុជដែលមានកាត់ស្រឡាយចិនដែរនោះ បាននាំគ្នាមមាញឹកទិញនេះទិញនោះ ដើម្បីត្រៀមរៀបចំតុបតែងលម្អគេហដ្ឋាន ក៏ដូចជាសម្រាប់សែនព្រេន សុំសំណាងល្អនាឆ្នាំថ្មីខាងមុខនេះ។
ជាមួយគ្នានេះដែរ បើងាកទៅខាងប្រទេសចិនឯណោះវិញ ថ្មីៗនេះ បាននាំគ្នាកុម្ម៉ង់នំប៉ាវនាំសំណាង ដែលមានរូបរាងផ្សេងៗគ្នាតាមតម្រូវការអតិថិជន រាប់ចាប់ពីរូបផ្កា រូបផ្លែឈើ រហូតដល់រូបសត្វជាដើម ដែលជាហេតុធ្វើឱ្យទីផ្សារនៃនំប៉ាវប្រភេទទាំងនេះ កំពុងត្រូវប៉ាន់ខ្លាំង៕