រំជួលចិត្តបំផុត! លះបង់ក្ដីស្រមៃធ្វើជាទាហាន សុខចិត្តលះបង់បរិច្ចាគថ្លើមជួយជីវិតឪពុក
វាអាចមិនមែនជារឿងងាយទេ ដែលសុខៗយើងត្រូវបង្ខំចិត្តលះបង់ក្ដីស្រមៃដែលប៉ងតាំងពីតូចមក តែពេលខ្លះកាលៈទេសៈបានបង្ខំ ជាក់ស្ដែងថ្មីៗនេះមានរឿងរ៉ាវរំជួលចិត្តមួយកើតឡើងនៅឯប្រទេសចិន ក្រោយនិស្សិតវ័យ ២០ ឆ្នាំម្នាក់បានសម្រេចចិត្តបោះបង់ចោលក្ដីស្រមៃខ្លួន ដើម្បីជួយសង្គ្រោះជីវិតឪពុក។
យុវជនវ័យ ២០ ឆ្នាំម្នាក់ដែលគេបានស្គាល់ឈ្មោះថា Li មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន បានធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំង ព្រោះលោកបានបរិច្ចាគថ្លើមមួយភាគបី ទៅឱ្យឪពុករបស់ខ្លួន។ ហើយការវះកាត់ប្ដូរសរីរាង្គរវាងឪពុកកូនទាំងពីរក៏ទទួលបានជោគជ័យ។
មុនវះកាត់ Li ត្រូវបានគេរាយការណ៍ថា៖ «លោកមានគោលបំណងធ្វើជាទាហានតាំងពីក្មេង ប៉ុន្តែពេលនេះលោកមិនអាចតាមចាប់វាបានទៀតទេ បើទោះបីជាមិនអាចធ្វើវាបាន តែលោកមិនសោកស្ដាយទេ ព្រោះតែក្ដីស្រមៃលោកអាចសាងថ្មីមួយទៀតបាន តែឪពុកលោកមានតែម្នាក់នោះទេ»៕