កុំឱ្យខាតពេល ខ្វះនេះខ្វះនោះ! មកដឹងឯកសារដែលត្រូវការចាំបាច់ ពេលទៅឆៀកយានជំនិះ
ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានធ្វើការឆ្លើយតបទៅនឹងសំនួរមួយថា ៖ «តើត្រូវមានឯកសារអ្វីខ្លះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)»?
បើតាមការឱ្យដឹងពីក្រសួង រថយន្តថ្មីមិនទាន់មានផ្លាកលេខ (រថយន្តមិនទាន់ចុះបញ្ជី) ត្រូវមានឯកសារ ២ គឺ អត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃពន្ធយានយន្ត។ ដោយឡែក ចំពោះរថយន្តបន្តសុពលភាពឆៀក (រថយន្តចុះបញ្ជីរួច) ត្រូវមានឯកសារ ២ គឺ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់។
ទន្ទឺមនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានសូមឱ្យម្ចាស់រថយន្តទាំងអស់ អាចយកយានយន្តរបស់ខ្លួន ទៅត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ (ឆៀក) នៅទីតាំង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ដែលជិតបំផុតតាមកាលវិភាគកំណត់ និងទាន់ពេលវេលា៕