ទូរស័ព្ទ iPhone 14 នៅវៀតណាម ធ្លាក់ថ្លៃថោកជាងគេបង្អស់ក្នុងពិភពលោក បន្ទាប់ពីអាមេរិក
ដោយសារតែតម្រូវការនៅក្នុងទីផ្សារទាប ថ្មីៗនេះតម្លៃរបស់ទូរស័ព្ទ iPhone 14 Pro និង 14 Pro Max នៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះថោកយ៉ាងខ្លាំង ក្លាយជាលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីប្រទេសអាមេរិក។
ក្នុងនោះ តម្លៃទូរស័ព្ទនេះនៅក្នុងប្រទេសអាមេរិក គឺប្រហែលជា ៧៩៩ ដុល្លារ ខណៈតម្លៃនៅប្រទេសវៀតណាម ប្រហែលត្រឹម ៨៣៤.៧ ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្លៃនៅក្នុងទីផ្សារប្រទេសអាស៊ានផ្សេងៗ មានសិង្ហបុរី ហុងកុង និង ថៃ គឺខ្ពស់ខ្លាំងជាងនេះច្រើនណាស់។ អ្នកលក់ទូរស័ព្ទនៅវៀតណាមបានឱ្យដឹងថា iPhone 14 មិនសូវពេញនិយមនៅក្នុងប្រទេសនោះទេ ដូច្នេះហើយទើបគេលក់ក្នុងតម្លៃនាំចូល ដើម្បីយកតម្លៃទុនមកវិញ។
គេបានឱ្យដឹងទៀតថា ជាពិសេសតម្លៃរបស់ iPhone 14 Pro Max ដែលមានតម្លៃ ១១៨៥ ដុល្លារ បានធ្លាក់ថ្លៃ ១៤៨ ដុល្លារ ក្នុងរយៈពេលមួយខែ។ យ៉ាងណាមិញ មិនមែនត្រឹមតែប៉ុណ្ណោះទេ ដែលមានតម្លៃថោកនៅក្នុងទីផ្សារវៀតណាម ក្នុងនោះមានផលិតផលរបស់ ច្រើនទៀត ដូចជា iPad 9 និង MacBook Air M1 ក៏ថោកដូចគ្នាផងដែរ៕