ឥទ្ធិពលខ្សែភាពយន្ដថៃ ធ្វើឱ្យអ្នកទេសចរនារីចិនជាច្រើន សម្រុកទិញឯកសណ្ឋានសិស្សថៃស្លៀកព្រោងព្រាត
ថ្មីៗនេះ គេសង្កេតឃើញមានអ្នកទេសចរ ជាស្រីៗជនជាតិចិនជាច្រើន បានកំពុងចាប់ខ្លាំងជាមួយនឹងឯកសណ្ឋានសិស្សស្រីរបស់ថៃ រហូតនាំគ្នាទិញស្លៀកពាក់ ថតលេងពាសពេញបណ្ដាញសង្គម។
បើតាមអ្នកលក់ម្នាក់បានឱ្យដឹងថា មួយរយៈក្រោយមកនេះ ហាក់កាក់កបជាប្រចាំ ព្រោះមានជនជាតិចិនច្រើនណាស់ ជាស្រីៗ បានចូលមកហាងរបស់ខ្លួន ដើម្បីទិញឯកសណ្ឋានសិស្សសាលាស្រី ទៅស្លៀកពាក់លេងមិនដាច់ឡើយ ហើយម្នាក់ៗមើលទៅពិតជាពេញចិត្តនឹងឈុតនេះណាស់។
យ៉ាងណាមិញ ពួកគេបានឱ្យដឹងថា ពួកគេចង់ស្លៀកបែបនេះ ព្រោះតែឃើញតួអង្គតារាសំណព្វចិត្តរបស់ខ្លួននៅក្នុងរឿងភាគ ឬ ខ្សែភាពយន្តរបស់ថៃ ស្លៀកទៅគួរឱ្យស្រឡាញ់ ទើបមកដល់ថៃ ក៏ចង់សាកស្លៀកពាក់ដូចគ្នា។ ពួកអ្នកទេសចរទាំងនេះ បានស្លៀកពាក់ឈុតសិស្សសាលារៀននេះ ដើរលេង ថតរូប រួចយកទៅផុសពេញបណ្តាញសង្គម ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមិននឹកស្មានថា សុខៗបែរមានអ្នកមកចាប់អារម្មណ៍ឯកសណ្ឋានរៀនបែបនេះឡើយ។ យ៉ាងណាមិញ ពួកគេថែមទាំងមានប៉ាក់ឈ្មោះរបស់ខ្លួនប្លែកៗនៅលើអាវទៀតផង មើលទៅពិតជាប្លែកភ្នែកម្យ៉ាងណាស់៕