ចែកគ្នាដឹង! ខណ្ឌជាច្រើននៅភ្នំពេញ ចាប់ពីស្អែកដល់ថ្ងៃទី ២៦ នឹងដាច់ភ្លើងប្រើតាមពេល និង ម៉ោងកំណត់នេះ
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
ការរអាក់រអួលនេះចាប់ផ្តើមពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ សូមអានសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៖