ណាត់ Crush មើលថ្ងៃលិច! Sky Bar ៣ កន្លែងនៅសៀមរាប រៀបចំស្អាតភ្លឹង បរិយាកាសអ៊េមណាស់
បើនិយាយពីខេត្តសៀមរាប មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថា សម្បូរទៅដោយតំបន់ប្រាសាទបុរាណ ទីតាំងទេសចរណ៍ចម្រុះ មានកន្លែងកម្សាន្តកើតថ្មីជាច្រើន អមដោយអាហារឆ្ងាញ់ៗ។
ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ Sky Bar ៣ កន្លែងនៅខេត្តសៀមរាប សម្រាប់អ្នកដែលនិយមធ្វើដំណើរកម្សាន្ត ហើយចង់សម្រាកលំហែបែប Chillៗ ញ៉ាំអាហារ និងភេសជ្ជៈ ហើយគយគន់ទេសភាពជជែកកម្សាន្តជាមួយមិត្តភក្ដិ គូស្នេហ៍ នាពេលរាត្រី។
១. Akas Rooftop Sky Bar by The Twizt
Akas Rooftop Sky Bar មានទីតាំងផ្លូវ 16th Avenue ក្រុងសៀមរាប ខេត្តសៀមរាប ដោយបើកជារៀងរាល់ថ្ងៃរហូតដល់ម៉ោង ១២ រំលងអធ្រាត្រ ហើយមានក្រុមតន្ត្រី Acoustic Live Band ជារៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យពីម៉ោង ៧ ដល់ ១១ យប់។
២. Temple Sky Bar
Temple Sky Bar មានទីតាំងនៅផ្លូវលេខ ២៥ កែងវិថីអាចារ្យស្វា ក្រុងសៀមរាប ខេត្តសៀមរាប តាមជួរមាត់ស្ទឹង។ ដោយបើកជារៀងរាល់ថ្ងៃ មានតន្រី Acoustic ច្រៀងកំដរអារម្មណ៍ មានអាហារឆ្ងាញ់ៗ ភេសជ្ជៈ និង ស្រាក្រឡុកជាច្រើនប្រភេទ។
៣. Amun Bar & Restaurant
Amun Bar & Restaurant មានទីតាំងនៅ A7,A16 ផ្លូវមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបើបម្រើការរហូតដល់ម៉ោង ១១ យប់ ជារៀងរាល់ថ្ងៃ។ អាចគយគន់ទេសភាពថ្ងៃលិច និងក្រុងសៀមរាបនាពេលរាត្រី និងមានក្រុមតន្ត្រីច្រៀងផ្ទាល់ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ១១ យប់៕